Cambodia ICT World Expo

កាលពីថ្ងៃទី ៤ ដល់ ៦ ខែ ឧសភា ឆ្នាំ ២០០៦ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធីមួយគឺ​ICT World Expo ​នៅ​សណ្ឋាគារ​ Cambodiana ដែលរៀបចំឡើង​ដោយ NiDA និង IDG​។ ខ្ញុំបាន​ទៅ​ចូលរួម​នឹង​គេ​ដែរ ​។

នៅទី​នោះ​ខ្ញុំ​ឃើញ​គេ​ដាក់តាំង​លក់​នូវ​ Printer​ម៉ាក EPSON, ម៉ាស៊ីនថតចម្លងឌីជីថលម៉ាក Gustetner, ទស្សនាវដ្ដី​កុំព្យូទ័រ ទស្សនាវដ្ដីទូរស័ព្ទ OS Novell ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត (AngkorNet, City Link,…) និង​គ្រឿង​កុំព្យូទ័រ​ទំនើបៗ​ជា​ច្រើន​ទៀត​ ។

ក្រុមហ៊ុន VNPT​ របស់​ប្រទេស​វៀតណាម​ក៏​បាន​ចូលរួម​ផងដែរ។

2 comments so far

  1. sengkeang on

    ជាការប្រពៃដែលកម្ពុជា បានរៀបពិព៌ណជាច្រើន ទាក់ទិនដល់ បច្ចេកវិទ្យាពត៌មាន ដែលជាផ្នែកមួយ ជំរុញល្បឿន សេដ្ឋកិច្ចប្រទេសជាតិ ហើយក៏ជាកត្តាធ្វើអោយ ប្រជាពលរដ្ឋអាចស្វែងយល់ ចំណេះវិជ្ជាផ្សេងៗ ពីអិនរ័រណែតបានដោយងាយ ប៉ុន្តែអ្វីដែលឆ្គងនោះ គឺថា៖
    – តំលៃអិនរ័រណែតប្រចាំខែ ថ្លៃកប់ពពក ប៉ុន្តែល្បឿនភ្ជាប់ យឺតជាងខ្យងវារ
    – នៅអ៊ឺរុប អាមេរីក គេជាវ 30ដុល្លារ/ខែ ចំពោះល្បឿន 32មេកាប៊ីន/វិនាទី រួមទាំង សេវាទូរស័ព្ទក្នុងប្រទេស ឥតគិតលុយ(សូមបញ្ជាក់ថា 32មេកាប៊ីត/វិនាទី ណា៎ ហើយបើប្រើ អិនរ័រណែតអត់ខ្សែ-wireless គឺអត់គិតលុយ តាមទីសាធារណះ នេះជាការពិត) ។ មិនបាច់មើលឆ្ងាយ សូម្បីប្រទេសយួន ប្រទេសសៀម ក៏ល្បឿនអិនរ័រណែត លឿនជាងនៅប្រទេសយើងដែរ
    – គិតមើល ប្រទេសកម្ពុជារកតែល្បឿន 1មេកាបៃ (ល្បឿន 1មេកាបៃ ជាល្បឿនខ្ពស់បំផុត នៃអិនរ័រណែតនៅកម្ពុជា) ចង់យ៉ាប់ព្រោះត្រូវបង់ ថ្លៃជាវដល់ទៅជាងកន្លះ ពាន់ដុល្លារឯណោះ។កំរិតជីវភាពទាប រីឯតំលៃប្រើប្រាស់ខ្ពស់ហួស កំរិតជីវភាពទៅទៀត

    មូលហេតុអ្វី បានជាដូច្នោះ?

    បញ្ហានៅត្រង់៖
    – ប្រទេសកម្ពុជា មិនមានហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមមានខ្សែ (Telecommunication fixed lines) គ្រប់គ្រាន់ ដូចជា ខៃបឹលអបថីក(Optical Cable) ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមអត់ខ្សែ(wireless lines) មិនអាចផ្តល់ល្បឿនអិនរ័រណែត ជាអតិបរិមាដូចទូរគមនាគម មានខ្សែ(fixed lines)នោះទេ ព្រោះទូរគមនាគមអត់ខ្សែ ប្រៀបបាន”លើកកញ្ជើរត់” កន្លែងណាចំណេញច្រើន ទៅកន្លែងហ្នុង ហើយបើលែងចំណេញ រើទៅកន្លែងផ្សេង។ ម៉្លោះហើយមិនអាច អោយតំលៃប្រើប្រាស់ ចុះថោកសមរម្យនឹង កំរិតជីវភាពប្រជា ពលរដ្ឋបានទេ។
    – បើមានហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមមានខ្សែ (Telecommunication fixed lines) គ្រប់គ្រាន់រាយក្នុងទីក្រុង នៅតាមខេត្ត ហើយភ្ជាប់គ្នារវាង ទីក្រុងនិងខេត្តនោះ តំលៃជាវចុះថោក ចំនួនអ្នកជាវ និង សកម្មភាពពាណិជ្ជកម្ម (Commercial activities)កើន ចំណូលបានពី ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមមានខ្សែ កើនទៅតាមនោះដែរ ដែលជាការរួមចំណែក ធំមួយដល់សេដ្ឋកិច្ច ប្រទេសជាតិ
    – រដ្ឋាភិបាលខ្វះគោលនយោបាយ តំរូវអោយក្រុមហ៊ុន ទូរគមនាគមឯកជន បង់ទុនអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគម ដែលហេតុមិនមានថវិកា គ្រប់គ្រាន់សំរាប់អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមមានខ្សែ។
    – រដ្ឋាភិបាលមិនមានគោល នយោបាយច្បាស់លាស់ ចំពោះការកំណត់តំលៃជាវ អិនរ័រណែតដល់ ពួកក្រុមហ៊ុនទូរគមនាគម ឯកជននៅប្រទេសកម្ពុជា ដែលជាហេតុនាំអោយ លទ្ធភាពជាវអិនរ័រណែត តាមផ្ទះនៅមានកំរិត

  2. wcrp climate on

    Admiring the hard work you put into your

    site and in depth information you provide. It’s good to come

    across a blog every once in a while that isn’t the same outdated
    rehashed material. Wonderful read! I’ve saved your site and I’m including
    your

    RSS feeds to my Google account.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: