Samsung និង Prolink បើកសិក្ខាសាលាអភិវឌ្ឍន៍ពាណិជ្ជកម្ម

នៅល្ងាច​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០០៦​កន្លងទៅនេះ​នៅ​សណ្ឋាគារឡឺរ៉ូយ៉ាល់​បាន​រៀបចំសិក្ខាសាលា​ស្ដី​ពីការ​អភិវឌ្ឍន៍ពាណិជ្ជកម្ម​នៃ​ផលិតផល​ Samsung និង Prolink ឆ្នាំ២០០៦។

លោក អ៊ឹង សែ ប្រធានគ្រប់គ្រងទូទៅ​​របស់ក្រុមហ៊ុន​ភី ធី ស៊ី បាន​មាន​ប្រសាសន៍ថា​ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ដៃ​គូរ​ ជាមួយ​ក្រុមហ៊ុន​ FIDA International PTE Ltd អស់រយៈពេល​៦​ឆ្នាំ​មក​ហើយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចែកចាយ​ផលិតផល​បច្ចេកវិទ្យានៅលើទីផ្សារ​កម្ពុជាដែល​កំពុងតែ​វិវត្តន៍​ទៅ​រក​ភាព​រីកចម្រើន​ មិន​តែប៉ុណ្ណោះ ក្រុមហ៊ុនភី ធី ស៊ី ក៏ជាដៃគូរ​ដ៏ល្អ​ជាមួយ ក្រុមហ៊ុន Samsung Asia PTE Ltd រយៈពេល​៣​ឆ្នាំ​ផងដែរ។ ហើយ​ក្រុមហ៊ុន​ Samsung Asia PTE Ltd តែងតែគាំទ្រ និង ជឿទុកចិត្តលើ​ក្រុមហ៊ុន​ភី ធី ស៊ី​​ក្នុងការចែកចាយ​ផលិតផលទៅ​ឲ្យ​អតិថិជន​អ្នក​ប្រើប្រាស់ផ្ទាល់ និងអ្នក​ទទួល​ចែកចាយ​បន្ត​នូវ​បច្ចេកវិទ្យា​របស់ខ្លួន។

ប្រភព ៖ ទស្សនាវដ្ដីទីក្រុងព័ត៌មានវិទ្យា 

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: