ក្រុមហ៊ុន LENOVO របស់សហរដ្ឋអាមេរិក​ផ្ដល់សិទ្ធិ​លក់ និង ចែកចាយ​ផលិតផល IBM ជាពិសេស​ដល់ក្រុម​​ហ៊ុន​ Thakral

នាព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ ឆ្នាំ២០០៦ ក្រុមហ៊ុន LENOVO និង Thakral បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ផលិតផល IBM ដ៏​ទំនើប នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ដើម្បីតាំង​បង្ហាញ​និង​ណែនាំ​ផលិតផល​នេះ​ជូន​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ជា​ក្រុម​ហ៊ុន​លក់បន្ត​។
នាព្រលប់ថ្ងៃដដែល​ក្រុមហ៊ុន​ LENOVO និង Thakral ក៏បាន​ប្រារព្ធ​ពិធី​ដ៏ធំមួយទៀត​នៅ​សណ្ឋាគារ អ៊ីនធើកុងទីណង់តាល់​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ចម​ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវជាតិ និង អន្តរជាតិ មានចំនួន​ច្រើន​ជាង​៣០០នាក់ មកពីបណ្ដាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និង​អង្គភាពនានា​យ៉ាងច្រើនកុះករ។
លោក​ Ian Goh តំណាងរបស់ LENOVO បានមានប្រសាសន៍ថា LENOVO បាននឹង​កំពុង​កែច្នៃ​ផលិតផល​កុំព្យូទ័រ​យួរដៃ IBM មានដូចជា៖IBM Notebook PC, IBM Desktop PC, IBM LCD Projector, IBM Monitor និង​ព្រមទាំងផលិតផល​ព័ត៌មានវិទ្យាដទៃទៀត។ LENOVO មានទីតាំង​ធំ​នៅ​ទីក្រុងញូវ​ យ៉ក សហរដ្ឋអាមេរិក ហើយបាន​ពង្រីកការិយាល័យប្រតិបត្តិការ​លក់ធំៗ​នៅ​ប្រទេស​ចិន ដូចជា ខ្វាងចូវ និង​ សៀងហៃជាដើម។ សព្វថ្ងៃរោងចក្រ របស់​ LENOVO មាននៅប្រទេសចិន ម៉ិចស៊ិក ហុងគ្រី សហរដ្ឋអាមេរិក និង​បណ្ដាប្រទេស​អ៊ឺរ៉ុបមួយ​ចំនួនទៀត។
ក្រុមហ៊ុន LENOVO មានបំណង​ចង់​ផ្សព្វផ្សាយ​និងផ្គត់ផ្គង់​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មានបច្ចេកវិទ្យាទំនើបៗ និងការផ្ដល់​សេវាកម្ម​រហ័ស​ទាន់ចិត្ត​តាមរយៈ​ក្រុមហ៊ុន THAKRAL ​ដែលជាដៃគូដ៏ពិសេសដើម្បីបំពេញ​តម្រូវការ​ពិតប្រាកដ​របស់​អតិថិជន​នៅ​កម្ពុជា។

ដកស្រង់ចេញពីទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: