ក្រុមហ៊ុន Conical Hat Software ផ្ដល់​កម្មវិធីគណនេយ្យ​ជាភាសាខ្មែរ​ដល់​វិទ្យាស្ថានអន្តរជាតិនៃ​កម្ពុជា

កម្មវិធី​គណនេយ្យ​ជាច្រើន​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ល្បីៗ​ដែល​កំពុង​តែមាន​ការ​ពេញ​និយម​និងមាន​ឈ្មោះ​បោះ​សម្លេង​ហើយ​បាន​ទទួល​ស្គាល់​ពី​សំណាក់​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​ តួយ៉ាង​កម្មវិធី​ទាំងនោះ​រួមមាន​ QuickBooks, Peachtree, Accounting…ជាដើម។ប៉ុន្តែ​កម្មវិធីទាំង​នោះ​ទាមទា​ឲ្យអ្នក​ប្រើប្រាស់​ត្រូវចេះ​ភាសា​អង់គ្លេស​​ដែលជាហេតុ​ធ្វើឲ្យ​អ្នកប្រើប្រាស់​នៅ​ក្នុងប្រទេស​កម្ពុជា​យើង​មាន​ការ​លំបាក​ប្រើប្រាស់​កម្មវិធីទាំងនោះ​។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ Conical Hat Software ដែលជា​ក្រុមហ៊ុន​ផលិតកម្មវិធី​ជាច្រើន​បាន​បង្កើតនូវ​កម្មវិធីគណនេយ្យថ្មីមួយទៀតជា​ភាសាខ្មែរ​យូនីកូដ (Khmer Unicode) ដើម្បីងាយស្រួលក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​មាន​ឈ្មោះ​ថា Conical Hat Accounting។ កម្មវិធី​នេះ​បាន​ផ្តល់​នូវលក្ខណៈ​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មានជំនាញ​ឯកទេស​ខាង
គណនេយ្យ និង​មិន​ចេះ​ភាសា​អង់គ្លេស ឲ្យ​គេ​អាច​កត់ត្រាប្រាក់ចំណូលប្រចាំថ្ងៃជាភាសាខ្មែរ​បាន។
ក្រុមហ៊ុន Conical Hat Software បានផ្សព្វផ្សាយ​ និង ដល់កម្មវិធី​គណនេយ្យ​ជាភាសាខ្មែរ​នេះ​ដល់​វិទ្យាស្ថាន​អន្តរជាតិនៃ​កម្ពុជា ដើម្បីបង្រៀនដល់សិស្ស​និស្សិតទាំងឡាយណា​ដែល​កំពុង​សិក្សា​នៅទីនេះ។

ដកស្រង់ចេញពីទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: