Archive for May, 2006|Monthly archive page
សាកល្បងប្ដូរចំណងជើងចំរៀងជាខ្មែរយូនីកូដក្នុង Windows Media Player

អ្នកអាចធ្វើការប្ដូរឈ្មោះចំណងជើងបទចំរៀងជាខ្មែរយូនីកូដបានដោយ៖
១. ចុចកណ្ដុរស្ដាំ លើឈ្មោះបទចំរៀងដែលអ្នកចង់ប្ដូរជាអក្សរខ្មែរ
២. ជ្រើសម៉ឺនុយបរិបទ Advanced Tag Editor
៣. ប្ដូរឈ្មោះក្នុងប្រអប់ Title
៤. ចុចប៊ូតុង OK
Internet Party នៅឯផ្សារទំនើប BS
កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០០៦ ក្រុមហ៊ុន MANICH ENTERPRICE បានរៀបចំកម្មវិធី Internet Party មួយនៅឯផ្សារទំនើប BS។ ក្នុងពិធីនេះមានការរៀបចំការបង្ហាញម៉ូត ការពិភាក្សាអំពីសុវត្ថិភាព អ៊ីនធឺណិត ការជជែកកំសាន្ដលើអ៊ីនធឺណិត ព្រមទាំងមានការដាក់តាំងបង្ហាញនូវផលិតផលផ្សេងៗជាច្រើនទៀត ក្នុងនោះក្រុម KhmerOS ក៏បានដាក់បង្ហាញនូវកម្មវិធីកុំព្យូទ័រភាសាខ្មែរ យូនីកូដខ្មែរ ព្រមទាំងប្រព័ន្ធដំណើរការស៊ូស៊ី លីនុច កំណែ១០.១ ជាភាសាខ្មែរផងដែរ។

អ្នកចូលរួមទស្សនាកំពុងតែបើកមើលកម្មវិធីកុំព្យូទ័រភាសាខ្មែរ។
Cambodia ICT World Expo
កាលពីថ្ងៃទី ៤ ដល់ ៦ ខែ ឧសភា ឆ្នាំ ២០០៦ ប្រទេសកម្ពុជាបានប្រារព្ធពិធីមួយគឺICT World Expo នៅសណ្ឋាគារ Cambodiana ដែលរៀបចំឡើងដោយ NiDA និង IDG។ ខ្ញុំបានទៅចូលរួមនឹងគេដែរ ។

នៅទីនោះខ្ញុំឃើញគេដាក់តាំងលក់នូវ Printerម៉ាក EPSON, ម៉ាស៊ីនថតចម្លងឌីជីថលម៉ាក Gustetner, ទស្សនាវដ្ដីកុំព្យូទ័រ ទស្សនាវដ្ដីទូរស័ព្ទ OS Novell ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត (AngkorNet, City Link,…) និងគ្រឿងកុំព្យូទ័រទំនើបៗជាច្រើនទៀត ។
ក្រុមហ៊ុន VNPT របស់ប្រទេសវៀតណាមក៏បានចូលរួមផងដែរ។
Samsung និង Prolink បើកសិក្ខាសាលាអភិវឌ្ឍន៍ពាណិជ្ជកម្ម
នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦កន្លងទៅនេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់បានរៀបចំសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មនៃផលិតផល Samsung និង Prolink ឆ្នាំ២០០៦។
លោក អ៊ឹង សែ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនភី ធី ស៊ី បានមានប្រសាសន៍ថា ក្រុមហ៊ុនបានសហការជាមួយដៃគូរ ជាមួយក្រុមហ៊ុន FIDA International PTE Ltd អស់រយៈពេល៦ឆ្នាំមកហើយដើម្បីធ្វើឲ្យមានការចែកចាយផលិតផលបច្ចេកវិទ្យានៅលើទីផ្សារកម្ពុជាដែលកំពុងតែវិវត្តន៍ទៅរកភាពរីកចម្រើន មិនតែប៉ុណ្ណោះ ក្រុមហ៊ុនភី ធី ស៊ី ក៏ជាដៃគូរដ៏ល្អជាមួយ ក្រុមហ៊ុន Samsung Asia PTE Ltd រយៈពេល៣ឆ្នាំផងដែរ។ ហើយក្រុមហ៊ុន Samsung Asia PTE Ltd តែងតែគាំទ្រ និង ជឿទុកចិត្តលើក្រុមហ៊ុនភី ធី ស៊ីក្នុងការចែកចាយផលិតផលទៅឲ្យអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ និងអ្នកទទួលចែកចាយបន្តនូវបច្ចេកវិទ្យារបស់ខ្លួន។
ប្រភព ៖ ទស្សនាវដ្ដីទីក្រុងព័ត៌មានវិទ្យា
Online ផ្តល់ជូនសេវាអ៊ីនធឺណិត Unlimited ក្នុងតម្លៃសមរម្យ
នៅពេលថ្មីៗនេះក្រុមហ៊ុន Online បានផ្ដល់ជូននូវសេវាកម្ម DSL ថ្មីមួយដែលប្រើអ៊ីនធឺណិតគ្មានដែនកំណត់(Unlimited) ដោយគ្រាន់តែចំណាយថ្លៃសេវាប្រចាំខែ ត្រឹមតែ $219 ប៉ុណ្ណោះ អតិថិជននឹងអាចទទួលបាននូវសេវាកម្មដ៏ល្អឯកនេះ។ ការផ្ដល់ជូននូវសេវាកម្មថ្មីនេះជាការចូលរួមមួយដើម្បីបំពេញតម្រូវការរបស់អតិថិជននៅគ្រប់ស្ថាប័ន និងក្រុមហ៊ុននានាដែលត្រូវការប្រើប្រាស់អ៊ីនធឺណិតច្រើន ។
ប្រភព៖ ទស្សនាវដ្ដីវិទ្យាសាស្រ្តកុំព្យូទ័រ
ដោះការបង្ហាញឈ្មោះវាល
ពេលខ្លះពេលអ្នកចុចបញ្ចូលឈ្មោះវាល ឧ. លេខទំព័រ វាមិនបង្ហាញ ជាលេខទេតែវាបង្ហាញជាអត្ថបទជំនួសវិញ។
ឧ. វាបង្ហាញអត្ថបទ លេខទំព័រ ជំនួសឲ្យលេខទំព័រ ១ ឬ ២។ល។
អ្នកត្រូវអនុវត្តដូចខាងក្រោម៖
១. ជ្រើសម៉ឺនុយ មើល រួចដោះធីកចេញពី ឈ្មោះវាល
Comments (16)
Leave a Comment
Comments (1)