Archive for April, 2006|Monthly archive page

ប្រព័ន្ធជំនួយជាភាសាខ្មែរក្នុងកម្មវិធីការិយាល័យភាសាខ្មែរ

សួសី្តឆ្នាំថ្មី!

នៅក្នុង​ឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច អដ្ឋស័ក ព.ស ២៥៥០ សូម​បួងសួង​ដល់​វត្ថុ​ស័កិ្តសិទិ្ធ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថី្ម​ប្រោសប្រទាន​ពរជ័យ សេរីមង្គល​ជូនដល់​អ្នកទាំង​អស់​គ្នាឲ្យ​ទទួល​​បាន​​នូវ​ សុខភាព​ល្អ​បរិបូណ៍ អាយុ​យឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និង​សុភមង្គល និង​​សូម​ប្រកប​ដោយ​ពុទ្ធ​ពរ​ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀតឃ្លាតឡើយ៕

ចំណុចប្រទាក់អ្នកប្រើនៃប្រព័ន្ធដំណើការ SUSE 10.1 ជាភាសាខ្មែរ

រូបតំណាងកម្មវិធីមយូរា

NOKIA បង្កើតការិយាល័យសម្រាប់បណ្ដាញនៅកម្ពុជា

ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីល្បាញនៅ​កម្ពុជា NOKIA​ថ្មីៗ​នេះ​មាន​គម្រោង​បង្កើត​​ការិយាល័យថ្មី​​​សម្រាប់ អាជីវកម្ម​​គ្រប់គ្រង​​បណ្ដាញ​តភ្ជាប់​​នៅ​​កម្ពុជា។ ការិយាល័យថ្មី​​នៅ​ភ្នំពេញ​នេះ​នឹង​​បង្ហាញ​សមត្ថភាព​គ្រប់គ្រង ជា​លក្ខណៈ​បណ្ដាញ​ ដែលទាំងនេះ​ជាកិច្ចប្រឹង​ប្រែង​ថ្មី​របស់​ NOKIA ក្នុង​ការ​បោះ​ជំហាន​​ចូល​ស៊ុបទៅ​ក្នុង ទីផ្សារ​របស់​កម្ពុជា។ ដើម្បី​ប្រកាស​ឲ្យដឹងអំពីការបង្កើត​ការិយាល័យថ្មីនេះ NOKIA​បានប្រារព្ធនូវ​សន្និសិទ្ធ​កាសែត និង​ពីធី​ពិសារ​អាហារ​ពេលល្ងាច​​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ នាល្ងាច​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ ២០០៦ ដោយមានការអញ្ជើញចូលរួម ជាភ្ញៀវកិត្ដិយសពី​សំណាក់ឯកឧត្តម សូ ឃុន​ រដ្ឋមន្ត្រី​​ក្រសួង​​ប្រៃសនណីយ៍ និង​ទូរគមនាគមន៍​ លោក Rajeev Suri អគ្គនាយករង​របស់​ Nokia Network ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​ព្រមទាំង​ភ្ញៀវ​កិត្តិយស​អញ្ជើញ​មកពី​ក្រុមហ៊ុន​នានា​ជាច្រើនរូបទៀត ។