Archive for March, 2006|Monthly archive page

កំណត់គម្លាតជួរឈរ


១. ដាក់ទស្សន៍ទ្រនិចក្នុងជួរឈរដែលអ្នកចង់​កំណត់គម្លាត

២. ជ្រើសម៉ឺនុយ ទ្រង់ទ្រាយ >> ជួរឈរ

៣. កំណត់តម្លៃប្រវែងគម្លាត ក្នុងប្រអប់ គម្លាត

៤. ចុចប៊ូតុង យល់ព្រម

ដាក់បន្ទាត់ខណ្ឌចែក នៅចន្លោះជួរឈរ

១. ដាក់ទស្សន៍ទ្រនិចក្នុងជួរឈរ​ដែលអ្នកចង់ដាក់បន្ទាត់ខណ្ឌចែក
២. ជ្រើស​ម៉ឺនុយ ទ្រង់ទ្រាយ >> ជួរឈរ
៣. ជ្រើសប្រភេទបន្ទាត់ នៅក្នុង​ប្រអប់ បន្ទាត់ខណ្ឌចែក
៤. ចុចប៊ូតុង យល់ព្រម

របៀបចែកជួរឈរ ក្នុងកម្មវិធី​ស្លឹករឹត

១. ដាក់ទស្សន៍ទ្រនិច​នៅ​ទីតាំងដែលអ្នកចង់ចែកជួរឈរ​​ក្នុង​ឯកសារ
២. ជ្រើសម៉ឺនុយ បញ្ចូល >> ភាគ >> ជ្រើសផ្ទាំង ជួរឈរ
៣. កំណត់ចំនួនជួរឈរ តាមតម្រូវការ រួចចុចប៊ូតុង បញ្ចូល

ខ្ញុំចូលចិត្តរូបតំណាង​កម្មវិធីស្លឹករឹត

កម្មវិធីកុំព្យូទ័រភាសាខ្មែរ, ស្លឹករឹត (OpenOffice.org Writer)។
ចូរប្រើកម្មវិធីនេះសម្រាប់ សរសេរអត្ថបទ ឬ​កិច្ចការប្រចាំថ្ងៃ ក្នុង
ការិយាល័យរបស់អ្នក។ ខ្ញុំចូលចិត្តប្រើ​កម្មវិធីនេះ សម្រាប់​ការងារ
ប្រចាំថ្ងៃ ដូចជា សរសេរ​របាយការណ៍​ប្រចាំសប្តាហ៍ ធ្វើឯកសារ
សម្រាប់សិស្ស ធ្វើសៀវភៅ​មេរៀន ជាដើម។ល។

សរសេរអក្សរតូចលើ

ឧទាហរណ៍អ្នកចង់សរសេរ គម២ (គីឡូម៉ែត្រការេ) អ្នកត្រូវ៖

១. ជ្រើស​អក្សរ ដែលអ្នកចង់ធ្វើជាអក្សរតូចលើ (ឧ. ជ្រើសលេខ ២)
២. ជ្រើសម៉ឺនុយ ទ្រង់ទ្រាយ >> តួអក្សរ >> ជ្រើសផ្ទាំង ទីតាំង

៣. ជ្រើស អក្សរតូចលើ រួចចុចប៊ូតុង យល់ព្រម

បញ្ចូលតារាងមាតិកា ក្នុងឯកសារ កម្មវិធីស្លឹករឹត

មុននឹងបញ្ចូលតារាងមាតិកា​ អ្នកត្រូវ​មានការប្រើប្រាស់​រចនាប័ទ្ម​ក្បាល​សម្រាប់​ចំណងជើង​ឯកសារ ឬ ចំណងជើងរង។

  • ដាក់រចនាប័ទ្មក្បាល

  1. ជ្រើសអត្ថបទចំណងជើង ដែលអ្នកចង់ដាក់រចនាប័ទ្ម
  2. ជ្រើសម៉ឺនុយ ទ្រង់ទ្រាយ >> រចនាប័ទ្ម និង ទ្រង់ទ្រាយ
  3. ចុចទ្វេដង​លើ​រចនាប័ទ្មក្បាលណាមួយ ក្នុងប្រអប់ រចនាប័ទ្ម និង ទ្រង់ទ្រាយ ដើម្បី​ដាក់​រចនាប័ទ្ម​ក្បាល​ឲ្យអត្ថបទដែលអ្នកបានជ្រើស
  4. អនុវត្តចាប់ពីចំនុច 1 ឡើងវិញ សម្រាប់ចំណងជើង ឬ ចំណងជើងរង​ផ្េសងទៀត

  • បញ្ចូលតារាងមាតិកា

  1. ដាក់ទស្សន៍ទ្រនិច​ក្នុងទីតាំងណាមួយក្នុងឯកសាររបស់អ្នក
  2. ជ្រើសម៉ឺនុយ បញ្ចូល >> លិបិក្រម និង តារាង >> លិបិក្រម និង តារាង
  3. ជ្រើសផ្ទាំង លិបិក្រម/តារាង រួចជ្រើស តារាងមាតិកា ក្នុង​ប្រអប់​ប្រភេទ
  4. អ្នកក៏អាំច​ធ្វើការកំណត់​លក្ខណៈផ្សេងៗ​​ក្នុង​ប្រអប់​នេះ​តាម​តម្រូវការ
  5. ចុចប៊ូតុង យល់ព្រម

របៀបបង្កើតស្លាកនៅក្នុងកម្មវិធីស្លឹករឹត

១. ជ្រើសម៉ឺនុយ ឯកសារ >> ថ្មី >> ស្លាក >> ជ្រើសផ្ទាំង ស្លាក
២. បញ្ចូលអត្ថបទអ្នក ក្នុងប្រអប់ អត្ថបទស្លាក តាមតម្រូវការ
៣. ជ្រើស ម៉ាក ឧ. Avery A4
៤. ចុចប៊ូតុង ឯកសារថ្មី អ្នកនឹងទទួលបាន​ស្លាក​ដែលអ្នកបានកំណត់

បង្កើតពុម្ពការបង្ហាញ​ផ្ទាល់ខ្លួន

១. រចនាការបង្ហាញស្លាយ​តាម​តម្រូវការ​របស់អ្នក
២. បន្ទាប់ពី​រចនារួចរាល់ហើយ ជ្រើសម៉ឺនុយ ឯកសារ >> ពុម្ព >> រក្សាទុក
៣. ជ្រើស​ថត​ផ្ទុក​ប្រភេទពុម្ព ដាក់ឈ្មោះសម្គាល់ពុម្ព ក្នុងប្រអប់ពុម្ពថ្មី
៤. ចុចប៊ូតុង យល់ព្រម

បញ្ចូលពណ៌ផ្ទៃខាងក្រោយផ្េសងគ្នាឲ្យស្លាយ​នីមួយក្នុងឯកសារការបង្ហាញ

១. ជ្រើស​ស្លាយណាដែលអ្នកចង់​ប្តូរពណ៌ផ្ទៃខាងក្រោយ
២. ជ្រើសម៉ឺនុយ ទ្រង់ទ្រាយ >> រចនាស្លាយ
៣. ចុចប៊ូតុង ផ្ទុក រួចជ្រើសប្រភេទនៃផ្ទៃខាងក្រោយណាមួយ
៤. ជ្រើស ពុម្ព​ដែល​មាន​ផ្ទុក​ផ្ទៃខាងក្រោយ រួចចុចប៊ូតុង យល់ព្រម
៥. ចុចប៊ូតុង យល់ព្រម

អ្នកត្រូវអនុវត្តចាប់ពីចំណុចទី១ឡើងវិញ ក្នុង​ការ​ដាក់​ពណ៌ផ្ទៃខាងក្រោយ​ឲ្យ​ស្លាយ​ផ្សេង​ទៀត។

បង្ហាញស្លាបព្រិលភារកិច្ច ក្នុងកម្មវិធីពិព័រណ៍

ជ្រើសម៉ឺនុយ មើល >> ស្លាបព្រិលភារកិច្ច

Next Page »